Huawei P20 Lite ចេញជាផ្លូវការហើយ តម្លៃឡើងម៉ាអេម
ក្រោយពីលេចធ្លាយអស់មិនចេះតិចដង ទីបំផុតស្មាតហ្វូន Huawei P20
Lite បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារអឺរ៉ុប។
នៅក្នុងទីផ្សារផ្សេងទៀត P20 Lite អាចប្ដូរឈ្មោះថា Nova 3e។
រូបរាងរបស់ P20 Lite មិនចាំបាច់ធ្វើការពណ៌នាបន្ថែមទៀតនោះទេ ដោយសារវាមានរូបរាងដូចគ្នាបេះដាក់ទៅនឹងរូបភាពលេចធ្លាយកន្លងមក។ មានអេក្រង់ដែលឆែបមួយដុំ និង មានកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ។
អេក្រង់របស់ P20 Lite មានទំហំ ៥,៨៤ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ដែលមានមាត្រដ្ឋាន 18:9។ វាដំណើរការដោយបន្ទះឈីប Kirin 659 មាន RAM ទំហំ ៤ GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ ៦៤ GB មានរន្ធសម្រាប់ដោយមេមូរីកាត។
កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយរួមផ្សំគ្នាដោយកាមេរ៉ាមេកម្រិត ១៦ MP និងកាមេរ៉ាមួយទៀតកម្រិត ២ MP។ យ៉ាងណាក្ដីកាមេរ៉ាភ្លោះនេះមិនមែនផលិតរួមគ្នាជាមួយ Leica នោះទេ ដើម្បីកាត់បន្ថយការចំណាយ។ នៅខាងក្រោយនេះក៏មានទ្រនាប់ស្កេនម្រាមដៃផងដែរ។
P20 Lite មានថ្មទំហំ ៣០០០ mAh អាចសាកថ្មតាមរន្ធ USB Type-C និងប្រើប្រព័ន្ធប្រតិបត្តិការ Android Oreo 8.0។ មានបំពាក់នូវរន្ធកាស 3.5 mm និង Wi-Fi ហើយ Bluetooth ផងដែរ។

No comments: