ផលប៉ះពាល់ ៦យ៉ាងពីការលាបពណ៌សក់ ដែលអ្នកចូលចិត្តលេងពណ៌សក់គួរប្រយ័ត្ន
ការលាបពណ៌សក់ពេញនិយមខ្លាំងចំពោះមនុស្សគ្រប់វ័យជាពិសេសយុវវ័យ
ដោយវាបង្កើនសម្រស់និងភាពទាក់ទាញថែមទាំងធ្វើឲ្យពូកគេមានភាពជឿជាក់ផងដែរ។
ប៉ុន្តែការប្ដូរពណ៌សក់ញឹកញាប់ប៉ះពាល់មិនត្រឹមតែសុខភាពសក់ទេ
តែថែមទាំងសុខភាពអ្នកលាបផងដែរ។ ទាំងនេះជាផលប៉ះពាល់
៦យ៉ាងពីការលាបពណ៌សក់ដែលអ្នកគួរយល់ដឹង៖
១. សក់ទៅជាងាយបែកចុងដោយសារសារធាតុលាងសក់ (Bleach)
ជាទូទៅពណ៌សក់ដែលត្រូវការការលាងសក់ជាមុនសិននោះ ធ្វើឲ្យសក់ខូចជាទម្ងន់ ដោយសារវាមានផ្ទុកសារជាតិអាម៉ូញ៉ាក់ និងperoxide ដែលជាធាតុគីមីជ្រាប់ចូលសរសៃសក់ដើម្បីប្ដូរពណ៌សក់ធម្មជាតិរបស់អ្នកឲ្យទៅជាលឿងដើម្បីលាបពណ៌ត្រូវតាមចិត្តចង់។ ទង្វើនេះបានបំផ្លាញសុខភាពសក់ធ្ងន់ធ្ងរ ដែលធ្វើឲ្យសក់ស្រួយខូចបែកចុង។ វិធីកែខៃគឺមានតែម៉្យាងប៉ុណ្ណោះគឺត្រូវកាត់សក់ដែលខូចនោះចេញ។
២. ស្បែកប្រតិកម្មជាមួយថ្នាំសក់
ចំពោះអ្នកដែលមានស្បែកងាយប្រតិកម្ម ឬមានបញ្ហាស្បែក គួរកុំលាបថ្នាំសក់ ព្រោះថ្នាំលាបសក់ជាពិសេសប្រភេទថ្នាំលាបសក់តម្រូវឲ្យមានលាងសក់ (Permanent Dye) មានផ្ទុកសារជាតិ paraphenylenediamine ដែលធ្វើឲ្យស្បែកប្រតិកម្ម។ ថ្នាំលាបសក់ប្រភេទនេះអាចធ្វើឲ្យអ្នកមានអាការរមាស់ ឡើងក្រហមរលាកនិង ហើមត្រង់ស្បែកក្បាលឬត្រង់សាច់ខ្ចីដូចជាមុខនិងកផងដែរ។
៣. ស្រ្តីមានផ្ទៃពោះហាមលាបសក់
ថ្នាំលាបសក់ជារឿយៗផ្សំឡើងដោយអាស៊ីដ Lead acetate ដែលអាចប៉ះពាល់ដល់សុខភាពមាតានិងទារក។ ដូច្នេះកំឡុងពេលមានផ្ទៃពោះ ម្តាយដាច់ខាតមិនត្រូវលាបពណ៌សក់នោះទេ។
៤. សក់ពណ៌ពិបាកមើលថែ
ក្រោយលាបពណ៌សក់រួច អ្នកត្រូវថែទាំសក់ដោយ តម្រូវឲ្យទិញផលិតផលសម្រាប់សក់ពណ៌ដូចជាសាប៊ូ ក្រែមបន្ទន់សម្រាប់សក់ពណ៌ ។ នេះជាចំណាយបន្ថែមមួយ ហើយសក់ពណ៌ត្រូវការការយកចិត្តទុកដាក់ថែទាំជាងសក់ធម្មជាតិ។
៥. ឈឺភ្នែក
ដោយសារតែថ្នាំសក់មានជាតិគីមីច្រើន ម៉្យាងទៀតក្លិនឈួលរបស់ថ្នាំសក់អាចប៉ះពាល់កែវភ្នែក ធ្វើឲ្យភ្នែកឡើងក្រហម និងឈឺផ្សា។
៦. កើតហឺតពិបាកដកដង្ហើម
នៅពេលលាបថ្នាំសក់ ក្លិនឈួលបានមកពីសារជាតិគីមីក្នុងថ្នាំសក់ អាចនឹងធ្វើឲ្យអ្នកពិបាកដកដង្ហើម ក្អក រលាកសួត ឬឈឺបំពង់ករជាដើម។ វាកាន់តែធ្ងន់ធ្ងរទៅទៀតប្រសិនបើអ្នកមានជំងឺហឺតស្រាប់។ ដូច្នេះអ្នកកើតហឺតមិនគួរលាបថ្នាំសក់ទេ ៕

No comments: