រោគសញ្ញាគ្រោះថ្នាក់ ៧ យ៉ាង ដែលស្ត្រីជាច្រើនមិនសូវអើពើ
សព្វថ្ងៃនេះ ជំងឺរោគស្ត្រីកាចសាហាវជាច្រើនប្រភេទ
កំពុងរីករាលដាលយ៉ាងខ្លាំង នៅទូទាំងសកលលោក។
ដូចនេះស្រីៗត្រូវតែបង្កើនចំណេះដឹងខ្លួនឯងឲ្យបានប្រសើរឡើង
ដើម្បីរៀនសង្កេតតាមដានដោយខ្លួនឯងផ្ទាល់
ព្រោះថាបើអ្នកដឹងស្ថានការណ៍បានឆាប់រហ័ស
ជំងឺទាំងអស់ពិតជាអាចព្យាបាលទាន់ពេលវេលា។
សូមកុំព្រងើយកន្តើយតទៅទៀតជាពិសេសប្រសិនអ្នកប្រទះឃើញរោគសញ្ញាទាំង
៧ យ៉ាងនេះ
ព្រោះវាពិតជាអាចបង្កហានិភ័យខ្លាំងចំពោះសុខភាពនៅថ្ងៃខាងមុខ៖
១.នោមញឹក
ក្រៅពីជំងឺទាក់ទងជាមួយតម្រងនោម និងបំពង់ទឹកនោម ការនោមញឹកញាប់ក៏ជាសញ្ញានៃអតុល្យភាពការផលិតអ័រម៉ូន ឬបាក់តេរីល្អៗនៅក្នុងទ្វាមាសរបស់អ្នកកំពុងមានបញ្ហា។ មួយវិញទៀត ប្រសិនអ្នកនោមញឹក រួចតែងតែស្រេកទឹក វាក៏អាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែមផងដែរ។ ចំនួនដងនៃការនោមជាទូទៅគឺនៅចន្លោះពី ៤ ទៅ ១០ ដងក្នុងមួយថ្ងៃ ប្រសិនអ្នកផឹកទឹកក្នុងបរិមាណធម្មតា។
២.ស្រកគីឡូដោយមិនដឹងមូលហេតុ
ការស្រកគីឡូបែបគំហុក ក្នុងរយៈពេលខ្លីបែបនេះ អាចជារោគសញ្ញានៃជំងឺមួយចំនួនដូចជា ជំងឺរលាកពោះវៀន ជំងឺទឹកនោមផ្អែម ឬជំងឺមហារីកជាដើម។ ប្រសិនអ្នកស្រកគីឡូនៅចន្លោះពី ៤ ទៅ ៧ គីឡូ រយៈពេលពី ៦ ទៅ ១២ ខែចុងក្រោយ ដោយអ្នកមិនបានលេងកីឡា ឬក៏ផ្លាស់ប្ដូរការញ៉ាំអ្វីទេ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
៣. ដុះរោមនៅកន្លែងដែលមិនគួរដុះ
ការដុះរោមច្រើនខុសពីធម្មតា បញ្ជាក់ថាអ័រម៉ូនបុរសកំពុងកើនឡើងខ្លាំងនៅក្នុងរាងកាយរបស់អ្នក។ រឿងដែលរឹតតែគួរឲ្យខ្លាចជាងរូបរាងប្រែប្រួលទៀតនោះ គឺអ្នកអាចប្រឈមមុខជាមួយជំងឺអារ (អសមត្ថភាពក្នុងការមានកូន) ជំងឺមេតាបូលីស ជំងឺមហារីកដោះ ឬក៏ជំងឺស្បូនជាដើម។
៤.ហូរឈាមបន្ទាប់ពីអស់រដូវ
ជាទូទៅមនុស្សស្រីអស់រដូវនៅអាយុចន្លោះពី ៤០ ទៅ ៥០ ឆ្នាំ។ ប្រសិនអ្នកស្រាប់តែមានឈាមរដូវសាជាថ្មីបន្ទាប់ពីមួយឆ្នាំកន្លងផុតទៅ វាគឺជាសញ្ញាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចជារោគសញ្ញានៃជំងឺ មហារីកស្បូន រលាកមាត់ស្បូន ដុំសាច់ក្នុងស្បូន និងជំងឺគ្រោះថ្នាក់ដទៃទៀតជាច្រើន។
៥.បម្រែបម្រួលសុដន់
នៅពេលដែលសុដន់ចាប់ផ្ដើមឈឺចាប់ខ្លាំង និងមានកូនកណ្ដុរ វាគឺជាដំណាក់កាលធ្ងន់ធ្ងរ ស្ទើរតែយឺតពេលទៅហើយ។ អ្នកត្រូវរៀនសង្កេតដោយខ្លួនឯងថា តើវាមានលេចចេញដុំពក ស្បែកក្រហម ជ្រីវជ្រួញ ឬមានអ្វីខុសប្រក្រតី ឬអត់។ ប្រសិនអ្នកគ្រាន់តែឈឺចាប់បន្តិចបន្តួចមុនថ្ងៃមករដូវ វាជារឿងទូទៅ ព្រោះនោះជាឥទ្ធិពលនៃបម្រែបម្រួលអ័រម៉ូនប៉ុណ្ណោះ។
៦.ធ្លាក់ស ឬទឹករំអិលប្លែកខុសពីធម្មតា
មនុស្សស្រីណាក៏ជួបបញ្ហានេះដែរ ប៉ុន្តែប្រសិនអ្នកសង្កេតឃើញថា វាប្រែជាពណ៌ខៀវ ឬក្លិនអាក្រក់ខ្លាំង អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្ត្រីជាបន្ទាន់។ ផ្ទុយទៅវិញ វាគឺជារឿងធម្មតា ប្រសិនអ្នកសង្កេតឃើញទឹកទាំងនោះមានលាយឈាមបន្តិចបន្តួច នៅរយៈពេល២សប្ដាហ៍មុនថ្ងៃមករដូវ។
៧.ធ្លាក់ឈាមច្រើន ពេលមករដូវ
បញ្ហាតំណពូជ ការសម្របខ្លួនរបស់រាងកាយចំពោះអាកាសធាតុ ឬការហាត់ប្រាណខ្លាំងជ្រុល ក៏អាចបង្កឲ្យអ្នកធ្លាក់ឈាមច្រើនដែរ។ ប៉ុន្តែមូលហេតុមួយទៀតដែលអ្នកគួរព្រួយបារម្ភនោះ គឺវាអាចជារោគសញ្ញានៃជំងឺមហារីកស្បូន ឬក៏ជំងឺក្រពេញទីរ៉ូអ៊ីត ដូច្នេះប្រសិនរដូវរបស់អ្នកមានរយៈពេលលើសពី ៧ ថ្ងៃ អ្នកគួរតែភ័យព្រួយ ជាពិសេសប្រសិនវាមានពណ៌ក្រហមឆ្អិនឆ្អៅថែមទៀត៕
![]() |
រូបតំណាង |

No comments: