ហ្គេម Subway Surfers បំបែកកំណត់ត្រាដំបូងបង្អស់នៅលើ Play Store
ក្រុមអ្នកអភិវឌ្ឍ SYBO និង Kiloo Games
បានប្រកាសជាផ្លូវការពីភាពជោគជ័យថ្មីរបស់ខ្លួន ក្រោយហ្គេម Subway
Surfers ទទួលបានការចុច Download នៅលើ Google Play Store ដល់ទៅ ១ ពាន់លានដង ។
ជាកំណត់ត្រាដំបូងបង្អស់ដែលពុំទាន់មានហ្គេមណាមួយអាចបំបែកបាន ក្រោយហ្គេមរត់ឆ្លងរទេះភ្លើងមួយនេះ ចាប់វាយលុកលើស្មាតហ្វូនតាំងតែ ៦ ឆ្នាំកន្លងទៅ ហើយមុននេះបន្តិចក៏ទើបជាប់ជាហ្គេមមានអ្នកទាញយកច្រើនបំផុតក្នុងឆ្នាំ ២០១៧។
ថ្លែងជុំវិញរឿងរ៉ាវនេះនាយកប្រតិបត្តិក្រុមហ៊ុន SYBO Games លោក Mathias Gredal Noervig បានមានប្រសាសន៍ថា៖ "ពួកយើងសម្រេចនូវភាពជោគជ័យដ៏ធំធេងនៃកិច្ចសហការរវាង SYBO និង Kiloo ហើយការពង្រឹងស្លាកយីហោនិងបន្តអភិវឌ្ឍគឺជាគោលជំហររបស់យើងទៅថ្ងៃមុខ ដោយចុងឆ្នាំនេះទៀតសោត ខាងក្រុមហ៊ុនក៏មានផលិតនូវខ្សែភាពយន្តខ្នាតខ្លី ដើម្បីឲ្យអ្នកលេងកាន់តែទទួលបានទស្សនីយភាពប្លែកភ្នែកបន្ថែមទៀត"។

No comments: